8 Beautiful Selfie photos from GoGoCambodia









រាជធានីភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦៖ យុទ្ធនាការថ្មីមួយដែលមានឈ្មោះថា GoGoCambodia ត្រូវបានប្រកាសផ្តើមអនុវត្តកាលពីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ នៅក្នុងទីតាំងផ្សារ AEON Mall ដោយមានវត្តមានក្រុមយុវជនវ័យក្មេង សហគ្រិនជោគជ័យ ជ័យលាភីជាតិ កីឡាករឆ្នើម តារាល្បីៗ និងអ្នកចូលរួមរាប់រយនាក់ផ្សេងទៀត។
យុទ្ធនាការ GoGoCambodia គឺជាយុទ្ធនាការថ្នាក់ជាតិមួយ ដែលផ្តួចផ្តើមឡើងដោយក្រុម សមាជិកយុវជន You & I និងដែលធ្វើឡើងក្នុងគោលបំណងលើកតម្កើងមោទនភាពជាតិខ្មែរ នៅគ្រប់វិស័យចាប់ពីវិស័យអប់រំ រហូតដល់វិស័យការពារជាតិ។ យុទ្ធនាការនេះកើតចេញពីឆន្ទៈកូនខ្មែរក្នុងគោលបំណងបង្កើតជាវេទិកាមួយដើម្បីឲ្យពួកគេគ្រប់រូបអាចបង្ហាញនូវមោទនភាពរបស់ខ្លួនក្នុងនាមជាកូនខ្មែរ ក៏ដូចជាមោទនភាពជាតិទៅដល់ពិភពលោក។
កើតចេញពីក្រុមយុវជនដែលចង់បង្ហាញនូវភាពវិជ្ជមានរបស់កម្ពុជា ហើយជឿជាក់ទៅលើ អនាគតភ្លឺស្វាងរបស់ប្រទេសខ្លួន GoGoCambodia ទទួលបានការចូលរួមពីសំណាក់ក្រុម យុវជនជាច្រើនក្រុមផ្សេងទៀត រួមទាំងប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដែលក្នុងនោះរួមទាំង បុគ្គលសាធារណៈ កីឡាករជ័យលាភី អ្នកអប់រំ សហគ្រិនជោគជ័យ និងតារាល្បីៗជាដើម។ យុទ្ធនាការថ្នាក់ជាតិមួយនេះ ស្វាគមន៍រាល់ការចូលរួមរបស់ប្រជាជនខ្មែរគ្រប់រូប ដែលចង់រួម ចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍសង្គមរបស់ខ្លួន។
GoGoCambodia ប្រកាន់ខ្ជាប់នូវទស្សនវិស័យដែលថា ប្រសិនបើនរណាម្នាក់អាចសម្រេច កិច្ចការមួយដែលជាប្រយោជន៍សម្រាប់ការអភិវឌ្ឍ និងបង្កើនមោទនភាពជាតិនោះ អ្នកដទៃ ទៀតក៏អាចនឹងធ្វើបានដែរ។ យុទ្ធនាការនេះជំរុញឲ្យកូនខ្មែរគ្រប់រូបជឿជាក់ថា ប្រទេសកម្ពុជា គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អនាគតរបស់ពួកគេ។
Source: https://www.facebook.com/GoGoCambodia-1515948338703625/
No comments :

No comments :

Post a Comment